យុវវ័យខ្មែរកាន់តែមានសេរីភាពក្នុងការរើសគូរស្រករ

មិនដូចកាលពីជំនាន់ដើមទេ មាតាបិតាបច្ចុប្បន្នមិនរឹតត្បិតកូនក្នុងការរើសគូរស្រករ របស់ខ្លួនឡើយ។ ទោះបីមាតាបិតាចង់ទុកដាក់កូនចៅយ៉ាងណាក៏ដោយ ក៏ត្រូវសួរ យោបល់កូនដែរថាតើព្រមទេ។ ទាល់តែកូនព្រមទើបអាចពិធីមង្គលការមួយអាចប្រព្រឹត្ត ទៅបាន។ ហើយពេលដែល កូនៗត្រូវរ៉ូវគ្នា មាតាបិតាផ្តល់យោបល់ ប៉ុន្តែ ការសម្រេច ចុងក្រោយគឺនៅលើកូនដដែល។ ទោះបីយ៉ាងណាក៏ដោយ យុវវ័យខ្មែរ ដែលជាកូនៗ នោះមិនអាណាធិបតេយ្យពេកដូចយុវវ័យនៅអឺរ៉ុបទេ ពួកគេយ៉ាងហោចណាស់ នៅស្តាប់ពាក្យទូន្មានរបស់ចាស់ទុំ ដោយសារតែវប្បធម៌ខ្មែរនៅផ្តល់តម្លៃដល់ចាស់ៗ។

សេរីភាពបែបនេះគឺល្អណាស់ក្នុងសង្គមទំនើបខ្មែរបច្ចុប្បន្ន ប៉ុន្តែចំណេះដឹងខ្សត់ អំពី ការជ្រីសរើសគូរស្រករអាចបង្កបញ្ហាដល់ជីវិតក្រោយថ្ងៃរៀបការ។ យុវវ័យគួរ តែស្វែងយល់អំពីបញ្ហានេះឲច្រើន ជៀសវៀងការសម្រេចចិត្តខុស។ ចូរពិនិត្យមើល តើមួយគូរនេះបានស្គាល់គ្នាមុនថ្ងៃរៀបការទេ?

យុវវ័យសព្វថ្ៃងចង់ស្គាល់គ្នាមុនថ្ៃងរៀបការ តើមែនទេ? ស្គាល់ចិត្តថ្លើមគ្នាមុនទើបក្លាហាន ផ្តល់សេចក្តីទុកចិត្តឲគ្នាទៅវិញទៅមក តើមែនទេ?

1 Comment »

  1. chhorran said

    ព្រោះអ្វីៗសំរេចលើការស្រឡាញ់សាមីខ្លួន។

RSS feed for comments on this post · TrackBack URI

Leave a Comment